dap-news.com is under remote attack November 10, 2009
Posted by tamab80 in Uncategorized.add a comment
dap-news.com ជាវេបសាយពេញនិយមមួយក្នុងចំណោមវេបសាយផ្តល់ពត៏មានថ្មីៗ។ ប៉ុន្តែយូរៗម្តងយើងសង្កេតឃើញថា វេបសាយមានបញ្ហាមិនដំណើរការដោយប្រការផ្សេងៗ។ តួយ៉ាងដូចថ្មីនេះ ដូចមានរូបភាពខាងក្រោម។

រូបភាពទឹកជំនន់ នៅភីលីពីន October 10, 2009
Posted by tamab80 in Uncategorized.add a comment
ថានៅស្រុកខ្មែរទៅវាពិបាកពេលមានទឹកជំនន់ម្តងៗ។ តែធ្លាប់លឺនៅស្រុកគេ ឲ្យតែមានគ្រោះមហន្តរាយមកដល់ គឺថាធំៗហើយ។ ខ្ញុំបានទទួលអ៊ីមែល មិត្តភក្រ័ផ្ញើរឲ្យ ពី គ្រោះទឹកជំនន់នៅប្រទេសភីលីពីន។ មើលទៅគឺសំបើមណាស់បើប្រៀបធៀប ទឹកជំនន់ដូចគ្នានៅស្រុកខ្មែរ។

មនុស្សនៅលើស្ពានយ៉ាងរណូករណែល។ ព្រះអើយសូមកុំឲ្យស្ពានបាក់។

រូបភាពប្រជាជនដើរលើខ្សែភ្លើង ដូចនេះពិតជាមិនគួរជឿ។ តាមខ្ញុំយល់គេហ៊ានដើរដូចនេះប្រហែលមកពី រដ្ឋប្រកាសបិទរាល់ប្រពន្ធ័អគ្គីសនី ចៀសវាងមានគ្រោះថ្នាក់ផ្សេងទៀតកើតជាយថាហេតុ។
Barcamp Phnom Penh 2009 September 25, 2009
Posted by tamab80 in Uncategorized.add a comment
សំរាប់អ្នកចូលចិត្ត បច្ចេកវិទ្យាថ្មីៗ។ នេះជាឳកាសសំរាប់អ្នកទទួលបានដោយមិនចាំបាច់បង់ថ្លៃ។ កាលពីឆ្នាំ២០០៨Barcampphnompenh បានរៀបចំកម្មវិធីនេះលើកដំបូងមានការចូលរួមពី សំណាក់អ្នករៀន និងធ្វើការខាង ICT ជាច្រើន។ ឆ្នាំ ២០០៩នេះ barcamp នឹងធ្វើកម្មវិធីនេះម្តងទៀត។ ដូច្នេះកុំអោយខកខាន។ មកដល់ម៉ោងនេះមានអ្នកចុះឈ្មោះ៦៦១នាក់ហើយ។
ពត៏មានបន្ថែមសូមចូលមើល www.barcampphnompenh.org.

បទចំរៀងដែលខ្ញុំចូលចិត្ត September 23, 2009
Posted by tamab80 in Uncategorized.add a comment
តាម៉ាប់មិនដឹងយ៉ាងម៉េចចូលចិត្តតែស្តាប់បទចំរៀងចាស់ៗសល់ពីសង្គម។ហើយបទថ្មីៗសម័យឥឡូវមិនសូវជាចូលត្រចៀកប៉ុន្មានទេ។ប្រហែលមកពីតាម៉ាប់ចាស់គំរិលពេកហើយ។ មិនដឹងថាហេតុអ្វីទេ? តែយ៉ាងណាមានបទសម័យខ្ឡះក៏ពិរោះផស់គេដែរ។
តែបើឲ្យរើសតាម៉ាប់យកបទពីដើមហើយពេលស្តាប់ទៅដូចមើលឃើញរូបភាពពិតៗ។ស្តាប់មិនចេះធុញទេ។ ដូចជាបទ
- យប់១២កើត
- ខ្លឹមចន្ទ័ស្រណោះ
- ផាត់ជាយបណ្តូលចិត្ត
- រូបស្រីជាដួងចិត្តបង
- បុប្ផាមហាអង្គរ
- មន្តស្នេហ៏ស្រីខ្មៅ
- ពេលមេឃស្រទុំ
- ចិន្តាអូនចាំ
- ជ្រោះអូយ៉ាដា
- ពេលមេឃស្រទុំ
- ឧត្តមដួងចិត្ត
- កណ្តាលថ្នាលជីវិត
- ………
បទថ្មីដែលតាម៉ាប់ចូលចិត្ត
- បុប្ផាកំពង់ចាម
- អរគុណភាពក្រ
- វាលស្រែវាលស្រូវ
- ………
ចុះអ្នកចូលវិញចូលចិត្តបទបែបណាដែរ?
How DNS Server or NameServer Important For You? July 2, 2009
Posted by tamab80 in Uncategorized.add a comment
DNS stands for Domain Name System. It is not neccessary if you are running few computer in house. But when you have more than 50 computers with few application server then it is great having DNS system in your LAN. DNS helps translate ComputerName to IP address and vice versa. It like your phone book, you couldn’t remember all numbers you have in the phone. Phone book helps you find the right people you want to call. What you need to do is to remember the Name. It works the same for computer network system. Computer doesn’t understand whose computer name, Dara, PC1, Server, Operator1 or 2, etc. It only communicates to one another throught IP address, e.g. 192.168.0.1, 192.168.0.3. Therefore, it is crusal to install DNS system in large network.
When you are hosting your email or website outside your LAN, it is so important to choose nameserver (DNS) storing your web and email hosting records. If your nameserver is offline, for some reasons, then you cannot recieve any external email or visitor won’t be able to view your website.
For dot com domain (.com) it is not such a problem because domian provider, usually, offers Control Panel where you can change all these records pointing to where you host your web or mail but for KH domain there is no staightforward way doing this. You must submit some documents to KH domain admin and paying some fee.
Microsoft Launches New Search Engine June 21, 2009
Posted by tamab80 in Uncategorized.add a comment
Microsoft ជាក្រុមហ៊ុនមួយដ៏ធំ ហើយស្ទើរតែគ្រប់ កុំព្យួទ័រទាំងអស់ប្រើប្រាស់ផលិតផល software, យ៉ាងតិចមួយ, របស់ក្រុមហ៊ុននេះ។ នៅក្នុងយុគសម័យ Search Engine War, Microsoft បានប្រើប្រាស់ MSN and Live Search Engine បូកផ្សំជាមួយបច្ចេកវិជ្ជាថ្មីៗ ដើម្បីរត់ប្រណាំងជាមួយ Search Engine ដ៏ទៃទៀត ដូចជា (Google, Yahoo, Cuil, Ask ជាដើម) តែនៅមិនអាចទាញអ្នកប្រើប្រាស់ ឲ្យទៅប្រើសេវារបស់ខ្លួន ហើយជាងនេះទៅទៀតមានការចាញ់ប្រៀប Google យ៉ាងខ្លាំងដែរ។ ថ្មីៗនេះ Microsoft បានចេញនូវ Search engine ថ្មីមួយទៀតដើម្បីប្រណាំងប្រជែងជាមួយ Google គឺ Bing។ អ្នកអាចសាកល្បងបានតាម www.bing.com

ចាំមើលតទៅទៀត តើក្រុមហ៊ុនយក្សពីរនេះមានអ្វីថ្មីៗសំរាប់ទាក់ទាញ អ្នកប្រើប្រាស់របស់ខ្លួន?
ឳកាសសំរាប់អ្នកចង់ដឹងថែមទៀតអំពី Google Services June 19, 2009
Posted by tamab80 in Uncategorized.add a comment

មានអ្នកប្រើប្រាស់ Internet តិចណាស់ដែលមិនស្គាល់ ក្រុមហ៊ុនយក្សមួយនេះ. Google បានធ្វើឲ្យមានការងារស្រួលយ៉ាងច្រើនសំរាប់អ្នកប្រើប្រាប់ទួទៅ។ Services & Products ដែលអ្នកប្រើប្រាស់នៅស្រុកខ្មែរនិយមប្រើមានដូចជា៖
- Google Search Engine
- Gmail
- Youtube
- Blogspot
- GoogleTalk
- Picasa
សំរាប់ពត៌មានបន្ថែមទៀតអំពីព្រឹត្តការណ៏នេះសូមចូលមើលគេហទំពរ័ RUPP
Intel Channel Conference 2009, Cambodia June 16, 2009
Posted by tamab80 in ទូទៅ.2 comments
កាលពីថ្ងៃសុក្រសប្តាហ៏មុន ខ្ញុំបានទៅចូលរួមក្នុង Intel Channel Conference 2009 នៅឯសណ្ឋាគារ ភ្នំពេញជិតពេទ្យកាល់ម៉ែត្រ។ វាជាលើកដំបូងសំរាប់ខ្ញុំ។ មានអីការរៀបចំរបស់ក្រុមហ៌ុន Intel គ្រាន់បើផស់គេ។
Presentation ទាំងអស់គឺនិយាយតែពី Intel CPU & Mother board. Intel នឹងចេញនូវផលិតផលចុងក្រោយ Intel Core i7. ពិធីល្អសំរាប់អតីថិជនរបស់ Intel ជាពិសេសអ្នកលក់តែម្តង។ ទោះយ៉ាងណាវាច្បាស់ណាស់បានធ្វើអោយមនុស្សខ្លះងងុយដេកមិនខាន ព្រោះអ្វីៗទាំងអស់នោះរាងបច្ចេកទេសបន្តិច ហើយពិបាកយល់ បើអ្នកមិនមានបទពិសោធច្រើនពី I.T។

ប្រយត្ន័រន្ទះរដូវភ្លៀង June 5, 2009
Posted by tamab80 in ទូទៅ.3 comments
ថ្មីៗនេះមានភ្លៀង ហើយខ្យល់បក់មកខ្លាំងៗផង។ បក់មកម្តងៗគួរឲ្យខ្លាចប្រសិនជានៅក្រៅផ្ទះវិញ មិនដឹងជាយ៉ាងណាទេ? នៅទីក្រុងបក់បណ្ណឹងហើយ ចុះទំរាំតាមបណ្តាខេត្តភាគខាងត្បូងវិញមិនដឹងយ៉ាងណាទៅ (ខ្ញុំបានអានពត៍មាន គេថាប្រទេសយើងកំពុងរងទទួលឥទ្ធិពលសំពាធទាប ជាពិសេសនៅភាគខាងត្បូងនៃប្រទេស)។ ជាអកុសល្យបើអ្នកចូលចិត្តអានកាសែត ឬស្តាប់ពត៍មានវិញ អ្នកប្រាកដជាបានលឺញឹកញាប់មិនខាង ថាសព្វថ្ងៃនេះមានប្រជាជនយើងជាច្រើនបានរងគ្រោះថ្នាក់ស្លាប់និងរបួសដោយសាររន្ទះបាញ់។ វាពិតជាគួរព្រឺសំបុរណាស់ មានពេលមួយខ្ញុំជិះម៉ូតូកាត់ភ្លៀងធំ តាមផ្លូវសឡា នៅជិតព្រលានយន្តហោះ។ ខ្ញុំមានអារម្មណ៍ថារន្ទះគឺឋិតនៅក្បែរៗខ្ញុំបំផុត ផ្លេកបន្ទោរព្រាកៗ ផ្គរលាន់ផូងផាំង ភ្លៀងដូចបាក់មេឃ មើលគ្នាតែ២,៣ម៉ែត្រមិនចងឃើញផង។ ឯគ្រាប់ភ្លៀងវិញធំៗធ្លាក់ចំ ក្រហាយអស់ហើយ មុខ ភ្នែក និងដៃ។ ពេលនោះខ្ញុំមានការប្រញាប់មិនអាចរកពេលជ្រកបាន។ ហើយម៉្យាងកាលណោះខ្ញុំមិនទាន់យល់ច្បាស់ពីគ្រោះថ្នាក់ពីរន្ទះផង។ រហូតដល់ពេលខ្ញុំបានអានអត្ថបទមួយ, http://www.reaskhmer.com/addition/safety-lightning.html ,ធ្វើឲ្យភ្ញាក់ខ្លួនព្រើត មិនគួរហ៊ានជិះម៉ូតូកាត់ភ្លៀងកាលណោះសោះ។
Hello world! June 4, 2009
Posted by tamab80 in Uncategorized.add a comment

Welcome to tamab80’s blog. The blog is under construction. Please come back later.